Monday, April 25, 2016

ខ្លាធំ ឬ ខ្លាដំបង

ខ្លា ធំ ឬ ខ្លាដំបង
Tiger

Panther tigris
ឈ្មោះភាសារខ្មែរ: ខ្លាធំ ឬ ខ្លាដំបង
ឈ្មោះ ភាសារអង់គ្លេស : Tiger
ឈ្មោះ វិទ្យាសាស្រ្ត    : Panther tigris
រូបភាពប្រភព: Facebook
ភិនភាគ: ខ្លាធំជាប្រភេទដែលមានមាឌធំជាងគេបំផុត ក្នុងចំណោមអំបូរឆ្មា និងងាយស្រួលចំណាំ។ វាមានសម្បុរក្រហម លឿង​ឬត្នោតខ្ចី មានឆ្នូតបង្កង់ពណ៌ក្រម៉ៅកាត់ទទឹងដងខ្លួន ។  នៅផ្នែកខាងក្រោមចង្កា​និងបំពង់កមានពណ៌ស ។ កន្ទុយមានសម្បុរខ្មៅជាកង់ៗ និងខ្មៅនៅខាងចុង ។

ជីវសាស្រ្ត: ខ្លាធំអាចរស់នៅក្នុងជម្រកគ្រប់ប្រភេទ ដែលមានទឹក មានចំណី និង ម្លប់គ្រប់គ្រាន់ ព្រោះវាជាសត្វចាញ់កម្តៅថ្ងៃ ។ នៅពេលក្តៅ ខ្លាំង ខ្លាធំចំនាយពេលជាច្រើនម៉ោង ដើម្បីដេកត្រាំទឹក ។ វាមានភាពស្ទាត់ជំនាញ ក្នុងការហែលទឹក ហើយវាមិនឡើងដើមឈើ បើសិនមិនចាំបាច់​ ។ ខ្លាធំអាចចាប់ចំណីបាន ចាប់ពីសត្វតូចរហូតដល់ធំ (ប្រើស ទន្សោង ខ្ទីង) ។ ខ្លា ធំអាចបង្កាត់ពូជបានគ្រប់រដូវ។ វាអាចបង្កើតកូន បាន ពី១ទៅ ៧ក្បាល បន្ទាប់ពីការពពោះរយៈពេល ១០០ថ្ងៃ ។​វាអាចមានអាយុរហូតដល់ ២៥ ឆ្នាំក្នុងធម្មជាតិ ។ ប្រភេទនេះចូលចិត្តដើរតាមដងផ្លូវ ដែលទើបឈូសឆាយរយច ឬផ្លូវស្រឡះ នៅក្នុងព្រៃ។

របាយរស់នៅ: ខ្លាធំជាប្តភេទសត្វដែលទទួលរងការគ្រោះថ្នាក់បំផុត ដោយសារការបាញ់ដើម្បីពាណិជ្ជកម្មនិង  ស្បែក។
វត្តមានរបស់វាមាននៅសេសសល់កម្របំផុត នៅតាមតមបន់មួយចំនួន ដូចជាភូមិភាគឥសាន និងនារតី និងភាពខាងជើប្រទេសកម្ពុជា ។ ប្រភេទនេះបានរកឃើញ នៅប្រទេស បង់ក្លាដេស​ ឥណ្ឌា តំបន់ភូមិភាគអាស៊ីអាគ្នេយ៍ ។ ចំនួនប្រភេទនេះបានផុតពូជ នៅលើកោះបាលី  ចាវា និង ប្រទេស សង្ហបុរី  ហើយចំពោះវត្តមានតំបន់ ផ្សេងៗទៀតកំពុងថយចុះ យ៉ាងខ្លាំង និងឈាន ទៅរកការផុតពូជ​។
ប្រភព: សៀវភៅថនិកសត្វ ប្រទេសកម្ពុជា
រៀបរៀងដោយ : ម៉ែន សូរិយន់ សួន ផល្លា ស៊ិន ប៉ូលីន និង Joe Walston 

No comments:

Post a Comment