ខ្លា ធំ ឬ ខ្លាដំបង
Tiger
Panther tigris
ឈ្មោះភាសារខ្មែរ: ខ្លាធំ
ឬ ខ្លាដំបង
ឈ្មោះ
ភាសារអង់គ្លេស
: Tiger
ឈ្មោះ
វិទ្យាសាស្រ្ត : Panther tigris
រូបភាពប្រភព: Facebook
ភិនភាគ:
ខ្លាធំជាប្រភេទដែលមានមាឌធំជាងគេបំផុត ក្នុងចំណោមអំបូរឆ្មា និងងាយស្រួលចំណាំ។ វាមានសម្បុរក្រហម
លឿងឬត្នោតខ្ចី មានឆ្នូតបង្កង់ពណ៌ក្រម៉ៅកាត់ទទឹងដងខ្លួន ។ នៅផ្នែកខាងក្រោមចង្កានិងបំពង់កមានពណ៌ស ។
កន្ទុយមានសម្បុរខ្មៅជាកង់ៗ និងខ្មៅនៅខាងចុង ។
ជីវសាស្រ្ត: ខ្លាធំអាចរស់នៅក្នុងជម្រកគ្រប់ប្រភេទ
ដែលមានទឹក មានចំណី និង ម្លប់គ្រប់គ្រាន់ ព្រោះវាជាសត្វចាញ់កម្តៅថ្ងៃ ។ នៅពេលក្តៅ
ខ្លាំង ខ្លាធំចំនាយពេលជាច្រើនម៉ោង ដើម្បីដេកត្រាំទឹក ។ វាមានភាពស្ទាត់ជំនាញ
ក្នុងការហែលទឹក ហើយវាមិនឡើងដើមឈើ បើសិនមិនចាំបាច់ ។ ខ្លាធំអាចចាប់ចំណីបាន
ចាប់ពីសត្វតូចរហូតដល់ធំ (ប្រើស ទន្សោង ខ្ទីង) ។ ខ្លា ធំអាចបង្កាត់ពូជបានគ្រប់រដូវ។
វាអាចបង្កើតកូន បាន ពី១ទៅ ៧ក្បាល បន្ទាប់ពីការពពោះរយៈពេល ១០០ថ្ងៃ
។វាអាចមានអាយុរហូតដល់ ២៥ ឆ្នាំក្នុងធម្មជាតិ ។ ប្រភេទនេះចូលចិត្តដើរតាមដងផ្លូវ ដែលទើបឈូសឆាយរយច
ឬផ្លូវស្រឡះ នៅក្នុងព្រៃ។
របាយរស់នៅ:
ខ្លាធំជាប្តភេទសត្វដែលទទួលរងការគ្រោះថ្នាក់បំផុត
ដោយសារការបាញ់ដើម្បីពាណិជ្ជកម្មនិង ស្បែក។
វត្តមានរបស់វាមាននៅសេសសល់កម្របំផុត
នៅតាមតមបន់មួយចំនួន ដូចជាភូមិភាគឥសាន និងនារតី និងភាពខាងជើប្រទេសកម្ពុជា ។
ប្រភេទនេះបានរកឃើញ នៅប្រទេស បង់ក្លាដេស ឥណ្ឌា តំបន់ភូមិភាគអាស៊ីអាគ្នេយ៍ ។
ចំនួនប្រភេទនេះបានផុតពូជ នៅលើកោះបាលី ចាវា
និង ប្រទេស សង្ហបុរី ហើយចំពោះវត្តមានតំបន់
ផ្សេងៗទៀតកំពុងថយចុះ យ៉ាងខ្លាំង និងឈាន ទៅរកការផុតពូជ។
ប្រភព: សៀវភៅថនិកសត្វ ប្រទេសកម្ពុជា
រៀបរៀងដោយ
:
ម៉ែន សូរិយន់ សួន ផល្លា ស៊ិន ប៉ូលីន និង Joe Walston