ដូង |
អត្ថប្រយោជន៍ប្រេដូងចំពោះសុខភាព
ប្រេងដូងមានអត្ថប្រយោជន៍ជាច្រើន ដែលផ្តល់
ដល់សុខភាព មិនត្រឹមតែ ការថែរក្សាស្បែក និង សក់តែប៉ុណ្ណោះទេ
ជំនួយដល់ការរំលាយអាហារ និង ភាពសាំ
ប្រឆាំងនិងការចម្លងរោគ និង ជម្ងឺ ។ ប្រេងប្រភេទនេះ
មិនត្រឹមតែប្រើប្រាស់ត្រឹមតែនៅប្រទេស តំបន់ត្រូពិចនោះទេ ពោលនៅគ្រប់ទីកន្លែង
ដែលមានបោះទីតាំង ការដាំដុះនៅចម្ការដូង ប៉ុន្តែ វាមាននៅ ក្នុងប្រទេសអាមេរិច និង
ចក្រភពអង់គ្លេសផងដែរ ។ ប្រជាជនជាច្រើនកំពុងតែស្វែងរក នៅចម្ងល់ អំពី ប្រភេទប្រេងប្រភេទនេះ
អាចបង្កើតនូវប្រជាប្រិយភាពពេញទូទាំងពិភពលោក ។
ការថែក្សាស្បែក៖ ប្រេងដូង
ជាប្រភេទប្រភេទប្រេងម៉ាស្សា ដែលបង្ហាញការរក្សាសំណើមយ៉ាងសក្តិសិទ្ធិ
គ្រប់ប្រភេទស្បែកទាំងអស់ ដោយរួមបញ្ចូលទាំងស្បែកស្ងួតផងដែរ ។
វាមិនដូចប្រេងដែលមានសារធាតុរ៉ែ បន្ទាប់ពីការប្រើប្រាស់ប្រេងដូង
វាមិនមានការជះឥទ្ធិពលប្រឆាំងទៅលើផ្នែកខាងលើស្បែក ។ ហេតុដូចនេះ វាគឺជាដំណោះស្រាយសុវត្ថិភាព សម្រាប់
ការបង្ការភាពស្ងួត និង ការរបកស្បែក ។
ប្រេងដូង អាចពន្យានូវលក្ខណៈភាពជ្រីវជ្រួញ និង ការធ្លាក់យានៃស្បែក
ដែលធម្មតាតាមដំណើរនៃការចាស់ ។
ប្រេងដូងអាចជួយ
ក្នុងការបង្ការនិងកាតការកាត់បន្ថយជំងឺចាស់មុនអាយុ ដោយសារតែ ភាពល្បីល្បាញ
នៃការប្រឆាំង អុកស៊ីតកម្ម វាក៏អាចជួយ ព្យាបាល បញ្ហាល្បែកជាច្រើន មានដូចជា
រលាកស្បែក ជំងឺត្រអក និងសើស្បែកផ្សេងៗទៀត ។
ចំពោះមូលហេតុចំនួន ទំរងប្រេងដូងមានផ្ទុកសារធាតុចិញ្ចឹមជាច្រើន
សម្រាប់ផលិតផលថែរក្សានៃរាងកាយ មានដូចជា សាប៊ូ ថ្នាំលាប ឬលាង សម្រាប់កែសម្ភស ក្រែម
ដែលប្រើប្រាស់សម្រាប់ថែក្សាស្បែក ។
ការថែរក្សាសក់៖ ប្រេងដូង
ជំនួយដល់ការលូតលាស់នៃសុខភាពសក់ ដែលផ្តល់អោយសក់របស់អ្នកភ្លឺ រលោង និងមានទំងន់ ។
ប្រេងដូង មានប្រសិទ្ធិភាពខ្អស់ ក្នុងការកាត់បន្ថយ ការបាត់បង់នូវប្រតេអ៊ីន ដែលជួយនាំ នូវភាពមិនស្អាត និង គុណភាពមិនល្អ
នៅក្នុងសក់របស់អ្នក ។ ប្រេងដូង ត្រូវបានគេប្រើប្រាស់ ជាប្រេងសម្រាប់ថែរក្សាសក់
និងត្រូវប្រើប្រាស់ក្នុងផលិតកម្ម ក្នុងស្ថានភាពជាច្រើនផ្សេងៗ និង ក្រែមបំបាត់អង្គែ
។ ជាធម្មតា វាត្រូវបានគេអនុវត្ត ប្រើប្រាស់ សម្រាប់ការថែរក្សាសក់នៅតំបន់ត្រូពិច ។
ប្រេងដូងត្រូវបានគេប្រើប្រាស់ យ៉ាងទូលាយ នៅក្នុងតំបនឧបទ្វីបឥណ្ឌា
សម្រាប់ថែរក្សាសក់ ។ ប្រេងដូង មានលក្ខ័ណដ៏ប្រសើរ ដែលអាចជួយ
ដំណើរការដុះលូលាស់សារឡើងវិញនៃសក់ ដែលត្រូវបានបំផ្លាញ ។ ប្រេងដូង ផ្តល់អោយ
នូវសារធាតុចិញ្ចឹម ប្រូតេអ៊ីនសំខាន់ ដែលជាតម្រូវការសន្រាប់សារធាតុបំប៉ន
ហើយព្យាបាលនូវសក់ដែលខូច ។ តាមរយៈការសិក្សាស្រាវជ្រាវបានបង្ហាញថា ប្រេងដូង
អាចការពារបាននូវ ទំរង់សក់ដែលត្រូវបានបំផ្លាញ ។ បើម៉ាស្សាក្បាល
ជាមួយប្រេដូងជាប្រចាំជាមួយប្រេងដូង អ្នកអាចប្រាកដបានថា ស្បែកក្បាលរបស់អ្នក
គ្មានចៃ និង ពងចៃឡើយ ។
ជម្ងឺបេះដូង៖
គឺមានការភាន់ច្រលំគំនិតជាច្រើន ដែលរីកសាយ ក្នុងចំណោមមនុស្សជាច្រើន ដែលថាប្រេងដូង
គឺមិនល្អ សម្រាប់សុខភាពបេះដូង ។ ពីព្រោះតែប្រេងដូងបានផ្ទុកនូវ
បរិមាណខ្លាញ់ស៊ុបត្រាតជាច្រើន ។ តាមពិត ប្រេងដូងមានអត្ថប្រយោជន៍ សម្រាប់សុខភាព ។
ប្រេងដូង ផ្ទុកនូវ ៥០% នៃអាស៊ីតឡូរិច ដែលជួយក្នុងសកម្មភាព បង្ការ ដល់ជំងឺបេះដូងជាច្រើន
ដូចជាការកើនឡើងនូវ កម្រិតខូលេសស្តេរ៉ល និង ការកើនឡើងនូវសម្ពាធឈាម ។ ប្រេងដូង
មិនបង្ករអោយមានអោយមានការកើនឡើងកំរិត LDL កាត់បន្ថយនូវការកើនឡើងរបួស និង
ការបំផ្លាញ
សរសៃឈាមក្រហម បង្ការការពារ ជម្ងឺស្ទះសសៃឈាម(atherosclerosis) ។
តាមរយៈការស្រាវជ្រាបានផ្តលយោបល់ សារធាតុលីពីត ក្នុងប្រេងដូង
អាចជួយច្រើនសម្រាប់ស្រ្តីដែលមានផ្ទៃពោះ ។
ការសម្រកទំងន់៖ ប្រេងដូង
ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ សម្រាប់សម្រកទម្ងន់ ។
ប្រេងដូងផ្ទុកសារធាតុទំរង់មធ្យម និង ខ្លីរបស់អាស៊ីត ខ្លាញ់ ដែលអាចជួយ
កាត់បន្ថយទំងន់ដែលលើសបាន ។ តាមការស្រាវជ្រាវ ប្រេងដូង អាចជួយកាត់បន្ថយ ការចុកពោះ
ឈឺពោះ និង ការដុះក្បាលពោះ សម្រាប់ស្រ្តី ។ ប្រេងដូង មានលក្ខណៈងាយស្រួលរំលាយ
វាជួយទៅដល់ មុខងារជាច្រើន សម្រាប់សុខភាព ដុចជូច ក្រពេញស្តេរ៉ូអ៊ីត និង
ប្រព័ន្នដូគ្រីម ។ លក្ខណៈពិសេស ប្រេងដូង
អាចបង្កើន នូបអាត្រា មេតាប៉ូលីស ដោយកាត់បន្ថយនូវ ការតានតឹង (Stress) នៅក្នុងលំពែង ដូចនេះ ការបង្កើនថាមពលបន្ថែម ការដុះក្បាលពោះ
និងការធាត់លើយទម្ងន់ ។ ដូចនេះហើយ ប្រជាជនដែលរស់នៅក្នុងតំបន់ឆ្នេរសមុទ្រ ត្រូពិច
គេប្រើប្រាស់ប្រេងដូង ជារៀងរាល់ថ្ងៃសម្រាប់ការចម្អិនម្ហូបប្រចាំថ្ងៃរបស់ពួកគេជាធម្មតា
មិនមានធាត់ឬដុះក្បាលពោះធាត់លើសទំងន់ ។
ប្រព័ន្ធភាពសាំ៖ ប្រេងដូងពង្រឹងប្រព័ន្ធ
ការពារភាពសាំ ពីព្រោះប្រដូងផ្ទុកសារធាតុ ប្រឆាំងនិងអតិសខុមប្រាណ អាស៊ីត ឡូរិច
កាព្រិចអាស៊ីត កាព្រីអាស៊ីត ដែលមានតួនាទីប្រឆាំងនិង ផ្សិត ប្រាំងបាត់តេរី
និងប្រឆាំង និងវីរុស ។
សារពាង្គកាយមនុស្សបំលែង អាស៊ីត ឡូរិចទៅ ម៉ូណូឡូរីន(monolaurin )ដែលសិក្សាសម្រាប់ជាវិធីសាស្រ្ត ការគាំទ្រ
ដើម្បីដោះស្រាយ ជាមួយវីរុស និង បាក់តេរី ដែលបណ្តាលមានជម្ងឺ សើស្បែក(ពង)
ជម្ងឺផ្តាសាយធំ Cytomegaloviruse និង លើកលែង HIV ។ ប្រេងដូង អាចជួយប្រឆាំង និង
បាត់តេរី ដែលមានគ្រោះថ្នាក់ ដូចជា listeria monocytogenes និង helicobacter pylori និង ប្រភេទ
ប្រតូសូអ៊ែ ដែលបង្ករគ្រោះថ្នាក់ ដូចជា giardia lamblia ។
ការរំលាយអាហារ៖ មុខងារដ៏សំខាន់របស់ប្រេងដូងក្នុងផ្នែកខាងក្នុង
ដែលបានលិចឡើង ជាបឋម ដោយសារការប្រើប្រាស់ សម្រាប់ចម្អិនម្ហូបអាហារជាប្រចាំដោយប្រេង
។ ប្រេងដូង អាចជួលធ្វើអោយប្រសើរឡើង ដល់ប្រព័ន្ធរំលាយអាហារ ដូចជាការបង្ការ
បញ្ហាជាច្រើនដែប៉ះពាល់ ដល់ក្រពះ និងប្រព័ន្ធរំលាយអាហារ រួមមានដូចរោគសញ្ញារលាកពោះវៀន
។ សារធាតុខ្លាញ់ខាប់ មានផ្ទុកនៅក្នុង ប្រេងដូង មានសារធាតុប្រឆាំង
មីក្រូសារពាង្គកាយ និងជួយប្រឆាំងជាមួយ បាតេរី ផ្សិត និងប៉ារាសិត ដែលបណ្តាលមិនអោយការរំលាយអាហារ
។ ប្រេងដូង អាចជួយ ស្រូបយក សារធាតុចិញ្ចឹម ដូចជា វីតាមីន ជាតិរ៉ែ និង អាមីណូអាស៊ីត
។
ការព្យាបាល បង្កររោគ៖ នៅពេលលាបប្រេងដូង
តំបន់ដែលមានតំប៉ៅក្លាយ ប្រេងដូងប្រៀបដូចជា ស្រទាប់គីមី ការពារ ការឆ្លងរាលដាល
ទៅផ្នែកផ្សេងនៃសារពាង្គកាយ តាមរយៈធូលីពីខាងក្រៅ បាតេរី ផ្សិត និង វីរុស ។ ប្រេងដូង
គឺមានប្រសិទ្ធិភាពខ្ពស់ ចំពោះការជាំ ពីព្រោះវាអាចបង្កើនល្បឿន ដំណើរនៃការព្យាបាល
ជាលិការដែលត្រូវបំផ្លាញ ។ យោងទៅតាមមជ្ឃមណ្ឌល់ស្រាវជ្រាវ ប្រេងដូង អាចសម្លាប់
នូវវីរុស ផ្តាសាយម្យ៉ាង រោគកញ្ជ្រឹល ជម្ងឺរលាកថ្លើម វីរុស សារិ៍
និងវីផ្សេងទៀតដែលបង្ករគ្រោះថ្នាក់ដល់សុខភាព ។ ប្រេងដូងអាចសម្លាប់ នូវបាតេរី ដែលឆ្លង
ជាដំបៅ បំពងក ការឆ្លងតាមបំពង់ទឹកម៉ូត
និងរលាកសួត ។ ជាចុងបញ្ចប់ ប្រេងដូង អាចជះឥទ្ធិពល សារធាតុ ផ្សិត និងការឡើងមេ
ដែលបណ្តាលមានកូនដង្កូវ។
បកប្រែកែម្រួកដោយ សាន សំណាង
No comments:
Post a Comment