ខ្ញែរ(Chaetocarpus castanocarpus)
អំបូរ
Euphorbiaceae
ចុល្លព្រឹក មានកម្ពស់ ៥ ទៅ ១២ ម មែកមានរោមតូចៗ
តិចនិងប្រែជាគ្មានរោម នៅពេលមែករបស់វាចាស់ ។ ស្លឹកទោលតម្រៀបឆ្លាស់
ខ្នាយស្ទបស្លឹករាងដូចលំពែង ទ្រេត មានទំហំតូចៗ
ជ្រុះហើយលាស់វិញ តួស្លឹករលោង ដូចស្បែករាងដូចស៊ុតស្រួចចុង ឬ រាងមូលទ្រវែង
ទំហំ 7-15
ស.ម គែមស្លឹករាងពេញ ចុងស្លឹករាងស្រួចទ្រវែង គល់រាងដូចស្នៀត ឬ ទាល
ផ្ទៃស្លឹកសងខាងរលោងគ្នារោម ទោងស្លឹកប្រវែង 5x8 ម.ម ។
ផ្កាដុះចេញពីជំពាម ហើយផ្តុំគ្នាជារាងមូល ស្ទបផ្ការាងស៊ុតប្រវែង 1 ម.ម ។ ផ្កាឈ្មោលមានទងប្រវែង 4,5ម.ម
មានរោមត្របកផ្កាមានចំនួន 4 ត្របក មានរាងទ្រវែង ប្រវែង2ទៅ 3 ម.ម ខាងក្រៅមានរាងតូចៗ តិច នៅគែមមានរោម ។
ផ្កាញី មានទងប្រវែង 4,5 ម.ម មានរោមតូចៗតិច មានត្របកចំនួន 4
ត្របកមានរាងដូចស៊ុត ប្រវែង ៣ម.ម ខាងក្រៅមានរោមតូចៗ តិចគែមមានរោម ។
ផ្លែជាផ្លែស្ងួត ប្រះ រាងស្ទើរមូលវិជ្ជមាត្រ 1-1,2 ស.ម
មានរោមរឹង ពណ៌ត្នោត ខ្ចីមានមានចំនួន 3សន្ទះ បិតបើក ។
គ្រាប់រាងស្ទើរដូចស៊ុតពណ៌ខ្មៅរលោង ប្រវែង 5ម.ម ។
ដកស្រង់ចេញពីចេញពីសៀវភៅ ជីវចម្រុះនៅកម្ពុជា
No comments:
Post a Comment