Friday, December 2, 2016

គង្គា ឬ អង្គាសិល(Ochna integerrima)

គង្គា ឬ អង្គាសិល(Ochna integerrima)
អំបូរ Ochnaceae
គុម្ពព្រឹក្ស ឬ ចុល្លព្រឹក្ស មានកម្ពស់ ចាប់ពី ២ ទៅ ៧ ម៉ែត្រ ដុះក្នុងព្រៃរល្បោះ មានមែកតូចៗ ពណ៌ប្រផេះក្រម៉ៅ គ្មានរោម ។ ស្លឹកមានខ្នាយស្ទប ប្រវែង ២ ទៅ ៧ ម,ម ជម្រុះស្លឹក តួស្លឹករាងមូលទ្រវែង ស្លឹករាងពងក្រពើ ឬរៀងផ្លែលំពែង ទ្រវែង ទំហំ ៧-១៩ x -៥,៥ ស.ម គែមស្លឹក ប្រវែង ២-៥ ស.ម ។ កញ្ចុំផ្កា ចេញជាចង្កោមរាបស្មើ នៅចុងមែកប្រែង ៤ ស.ម នៅចុងមែក តូចៗ ។ ផ្កាមានវិជ្ជមាត្រ ៣ ស.ម ទង តូចៗ ប្រវែង ១,៥ ទៅ ៣ ស.ម ត្របកផ្ការាងទ្រវែងប្រវែង ១ ទៅ ១,៤ ស.ម ខាងចុងរាងទាល ហើយកោងថយក្រោយ នៅពេលស្ទិចម៉ាតទុំ ក្រហមនៅលើផ្លែ ត្របកផ្កាមានរាងមូល ទ្រវែងដែលមាន ៥​(ឬ ៧) ត្របកប្រវែង ១, ៣ ទៅ ២ ស.ម ផ្នែកខាងចុង ទាល ឬរៀងមូល ។ ផ្លែ(ឌ្រុប) ដែលមានគ្រាប់តែមួយ ហើយរឹង ឯ សំបកខាងក្រៅទន់ ឬ ច្រើនទំហំ ១០ ទៅ ១២ x ៦ ទៅ ៧ ស.ម ផ្នែកគល់រាងកោងបន្តិច និង ខាងចុងរាងទាល ។
ជ្រមក៖ ដុះនៅតាមជ្រលងដែលមានថ្ម តំបន់ដែលមានសំណើម តាមដងអូរ ។
រប៉ាយ៖ កម្ពុជា ចិន  ឥណ្ឌា ម៉ាលេស៊ី ឡាវ ភូមា ប៉ាហ្គីស្ថាន ថៃឡង់ដ៍ និង វៀតណាម ។
ដកស្រង់ចេញពី សៀវភៅ ជីវចំរុះនៅកម្ពុជា ឆ្នាំ២០១៤
by San Samnang

No comments:

Post a Comment